May 21, 2024
ការប្រជុំជាមួយគណៈកម្មាធិការ និងសមាជិកសហគមន៍កសិកម្មទួលសាលា ស្ថិតនៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
———————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានប្រជុំជាមួយគណៈកម្មាធិការ និងសមាជិកសហគមន៍កសិកម្មទួលសាលា ស្ថិតនៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលអនុវត្តខ្សែច្រវាក់ផលិតកម្មសំខាន់ចំនួន ៤គឺ៖ ស្វាយចន្ទី ដំឡូងមី ស្រូវ និងបន្លែ ដើម្បីធ្វើការវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ ដោយប្រើសំនួរលក្ខណៈវិនិច្ឆ័យទាំង១៦ ជាគោល ដោយមានអ្នកចូលរួមសរុប ០៦នាក់។
សហគមន៍កសិកម្មទួលសាលា មានសមាជិកសរុប ១៩៨គ្រួសារ (ស្រ្តីជាមេគ្រួសារ ៩៨គ្រួសារ) និងមានផ្ទៃដីដាំស្វាយចន្ទី ៥៨០ហិកតា ដំឡូងមី ៤៥០ហិកតា ស្រូវ ២៥ហិកតា និងបន្លែ ១៥ហិកតា។