Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ទីផ្សារតម្លៃបន្លែសុវត្ថិភាព របស់អ្នកប្រមូលទិញ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល

ទីផ្សារតម្លៃបន្លែសុវត្ថិភាព របស់អ្នកប្រមូលទិញ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល

កម្មវិធី ASPIRE ខេត្តកណ្តាល ៖

ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២

ក្រុមការងារទីផ្សារកម្មវិធីASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ លោក ផាន់ តុលា ប្រចាំឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បានចុះប្រមូលទិន្នន័យកសិផលភ្ជាប់នឹងទីផ្សារតម្លៃបន្លែសុវត្ថិភាព ប្រចាំខែឧសភា ពីបណ្ដាសមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិឈើទាល ឃុំព្រែកអញ្ចាញ ដែលមានប្រធានបណ្ដុំឈ្មោះ ហេង សំអាត ។ ជាលទ្ធផល សម្រាប់ទិន្នន័យកសិផលដែលប្រមូលបាន សរុបចំនួន ២៣១៤០ គ.ក សម្រាប់ខែឧសភា រួមមាន៖
– ត្រឡាច ១៥០០០គ.ក លើបានថ្លៃ ១២០០៛/គ.ក
– ត្រសក់ស្រូវ ៣០០០គ.ក លើបានថ្លៃ ១៣០០៛/គ.ក
– ននោងមូល ១៥០០គ.ក លើបានថ្លៃ ១៨០០៛/គ.ក
– ប៉េងប៉ោះ ៦៥០គ.ក លើបានថ្លៃ ៣០០០៛/គ.ក
– ត្រប់ខ្ចី ៦០០គ.ក លើបានថ្លៃ ១៥០០៛/គ.ក
– ស្ពៃខ្មៅ ៣០០គ.ក លើបានថ្លៃ ២៥០០៛/គ.ក
– ស្ពៃក្រញ៉ាញ់ ២៥០គ.ក លើបានថ្លៃ ៣០០០៛/គ.ក
– ស្ពៃតឿ ៣៥០គ.ក លើបានថ្លៃ ៣០០០៛/គ.ក
– ស្ពៃចង្កិះ ២៥០គ.ក លើបានថ្លៃ ២៥០០៛/គ.ក
– ត្រកួនចិន ៥០០គ.ក លើបានថ្លៃ ១៥០០៛/គ.ក
– ខាត់ណាដើម ៣៩០គ.ក លើបានថ្លៃ ៣៥០០៛/គ.ក
– សាលាដខ្មែរ ៣៥០គ.ក លើបានថ្លៃ ៤០០០៛/គ.ក
ផលិតផលរបស់សមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលនេះ បានលក់ជាប្រចាំឱ្យយទៅអ្នកប្រមូលទិញ ២នាក់ គឺឈ្មោះ គង់ ស្រៀន ០១២ ២៥៧ ៦២៧ និងឈ្មោះ សម្បត្តិ ស្រីយន្ត័ ០១៥ ៣៥០ ៩២៣ ។

 

Leave a Reply

Your email address will not be published.