Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចុះពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ការចុះពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ ៖

 

ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ដុក សារ៉េន ភ្នាក់ងារផ្យាយឃុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE ប្រចាំឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

 

តាមរយៈការចុះជួបពិនិត្យតាមគ្រួសារ ដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល សកម្មភាពរួមមាន ៖

១). សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងឃុំអមលាំង បាននឹងកំពុងដាំដុះបន្លែសុវត្ថិភាព និងផ្គត់ផ្គង់ ស្របតាមការបញ្ជាទិញរបស់តំណាងអគារប្រមូលផ្តុំកសិផលប្រចាំនៅក្នុងឃុំ រួមមានប្រភេទបន្លែស្ពៃខ្មៅ ខាត់ណា សាលាដ សណ្តែកកួរ ត្រសក់ ត្រប់វែង និងត្រប់ស្រួយ ។

២). លោកស្រី ទឹម សំណូល មានតួនាទីជាប្រធានបណ្តុំអាជីវកម្មបន្លែ និងជាតំណាងទីតាំងអគារប្រមូលផ្តុំកសិផលនៅក្នុងឃុំអមលាំង បានធ្វើប្រមូលទិញកសិផលពីសមាជិកបណ្តុំអាជីវកម្មបន្លែក្នុងឃុំ និងទិញពីបណ្តុំអាជីវកម្មបន្លែនៅឃុំប្រាំបីមុម ស្រុកថ្ពង ។

៣). ផលិតផលបន្លែចម្រុះជាមធ្យមពី ៥ – ៦ តោន/ខែ ត្រូវបានលក់ចេញទៅកាន់ទីផ្សារសំខាន់ៗ ក្រុមហ៊ុន និងលក់នៅក្នុងមូលដ្ឋាន ដោយមានការដឹកនាំ និងសម្របសម្រួលពីគណៈកម្មាការអគារប្រមូលផ្តុំកសិផលប្រចាំឃុំ ។
ក្នុងនោះ ទីផ្សារ និង ក្រុមហ៊ុនរួមមាន ៖
(១)- លក់ផ្ទាល់នៅអគារប្រមូលផ្តុំកសិផលប្រចាំនៅក្នុងឃុំអមលាំង
(២)- ក្រុមហ៊ុនអាហ្រ្គីអន (ខេមបូឌា) ឯ.ក និង
(៣)- សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ

សូមបញ្ជាក់ថា ក្រៅពីដាំបន្លែសុវត្ថិភាព សមាជិកក៏បានចិញ្ចឹមមាន់ផងដែរ និងលក់ជូនតាមការបញ្ជាទិញជាប្រចាំពីតំណាងអគារប្រមូលផ្តុំកសិផលនៅក្នុងឃុំ ដែលជាមធ្យមលក់បានចំនួន ១៩០ ក្បាល/ខែ ( ឬ ២២៨ គ.ក្រ/ខែ លក់ក្នុងតម្លៃ ១៨,០០០ រ/គក្រ សម្រាប់មាន់រស់ និងលក់ក្នុងតម្លស ២៣,០០០ រ/គ.ក្រ មាន់បោចរួច ) ។ អ្នកប្រមូលទិញ អាចទាក់ទង លោកស្រី ទឹម សំណូល ប្រធានបណ្តុំអាជីវកម្មបន្លែ និងជាតំណាងទីតាំងអគារប្រមូលផ្តុំកសិផលនៅក្នុងឃុំអមលាំង និងលេខទូរស័ព្ទ ០៩៦ ៧ ៣០៣ ៨៦២ ។

 

Leave a Reply

Your email address will not be published.