ការសម្របសម្រួលបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិស្វាយអំពារ ដើម្បីពិនិត្យមើលដំណើរការដាំដុះដំណាំ និងប្រមូលផល ខេត្តកណ្តាល
កម្មវិធី ASPIRE ខេត្តកណ្តាល ៖
ថ្ងៃពុធទី៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២
លោកស្រី ទេព សុផល ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្ដាល បានចុះទៅសម្របសម្រួលបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិស្វាយអំពារ ដើម្បីពិនិត្យមើលដំណើរការដាំដុះដំណាំរបស់ ថ្នាក់ដឹកនាំ និងសមាជិកក្នុងបណ្ដុំ និងធ្វើការស្រង់ទិន្នន័យទីផ្សារកសិផលប្រចាំខែឧសភា ឆ្នាំ២០២២ ផងដែរ ។
-ជាលទ្ធផល បណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ភូមិស្វាយអំពារ ប្រមូលបានបន្លែគ្រប់ប្រភេទចំនួន ២៧៧០០គ.ក ក្នុងនោះមាន៖
– ត្រឡាច ៦០០០ គ.ក, ននោងមូល ៤៥០ គ.ក, ត្រសក់ផ្អរ ៩០០០គ.ក, ត្រសក់ស្រូវ ៣០០០គ.ក ប៉េងប៉ោះ ១៥០០គ.ក, សណ្ដែកកួរ ២០០០គ.ក, ម្រះ ៣០០គ.ក, ត្រប់វែង ១០០គ.ក, ត្រប់មូល ២០០០គ.ក, ម្ទេសដៃនាង២០០០គ.ក, ល្ហុងបន្លែ ១០០០គ.ក និងផ្សឹតអំបោះ៣៥០ គ.ក ។
ក្នុងបណ្ដុំអាជីវកម្មឃុំស្វាយអំពារ បន្លែភាគច្រើនជាបន្លែប្រភេទផ្លែ នឹងមានតម្លៃចន្លោះពី ១០០០៛/គ.ក ដល់ ៥០០០៛/គ.ក តាមប្រភេទមុខបន្លែ ដោយបានលក់ជូនឈ្មួញអ្នកប្រមូលទិញក្នុងស្រុក ដើម្បីចែកចាយមក ផ្សារព្រែកអញ្ចាញ, តាមMart និងលក់បោះដុំនៅផ្សារនាគមាស ។