Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្តល់ធាតុចូលកសិកម្ម ចំនួន១៦គ្រួសារ ជាគ្រួសារមានប័ណ្ណក្រីក្រ នៃគម្រោង RUSH-IT ខេត្តប៉ៃលិន

ការផ្តល់ធាតុចូលកសិកម្ម ចំនួន១៦គ្រួសារ ជាគ្រួសារមានប័ណ្ណក្រីក្រ នៃគម្រោង RUSH-IT ខេត្តប៉ៃលិន

គម្រោង RUSH-IT ខេត្តប៉ៃលិន៖

នៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ គម្រោង RUSH-IT ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដឹកនាំដោយ លោកសុទ្ធ វិសាល មន្ត្រីបច្ចេកទេសអនុកម្មវិធីទី១ លោកស្រី យឹម សុខគឹមលី ទីប្រឹក្សាកម្មវិធីASPIRE លោកបុល ប៊ុន មន្ត្រីទទួលបន្ទុកគម្រោង RUSH-IT ថ្នាក់ខេត្ត ភ្នាក់ងារផ្សព្វផ្សាយ ឃុំ២នាក់ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន៨នាក់  បានចូលរួមកម្មវិធីផ្តល់ធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងដាំដុះបន្លែ ចំនួន១៦គ្រួសារ សុទ្ធសឹងជាគ្រួសារមានប័ណ្ណក្រីក្រដែលជាបណ្តុំអាជីវកម្មនៅភូមិកោះកែវ ភូមិភ្នំក្រិញ ភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ នេះជាការផ្តល់ធាតុចូលលើកទី៥ហើយ។

 +ធាតុចូលកសិកម្មទាំងនេះមានដូចជា÷ ចំណីមាន់ ចំនួន៤៤ ការ៉ុង ស្មើនឹង ១.៣២តោន កូនមាន់ប្រើប្រាស់វ៉ាក់សាំងរួចចំនួន ២៨០ក្បាល  ថ្នាំវិតាមីន និងថ្នាំព្យាបាលជំងឺ ២៤ កញ្ចប់ ជីកសិកម្ម១០ការ៉ុងស្មើនឹង៥០០គីឡូ ជីទឹកសរីរាង្គ ៦៦លិត្រ ស្បៃខៀវចំនួន ៣ដុំ ធុងបាញ់ថ្នាំប្រើម៉ូទ័រ៣គ្រឿង គ្រាប់ពូជបន្លែ៣៦កំប៉ុង និងគ្រាប់ពូជបន្លែ ៣០កញ្ចប់ ។

+កម្មវិធីនេះក៏មានការចូលរួមពី CEW មន្ត្រីបង្គោលថ្នាក់ខេត្ត មន្រ្តីផ្សព្វផ្សាយបច្ចេកទេសផ្នែកចិញ្ចឹមសត្វ និងបច្ចេកទេសផ្នែកដាំដុះបន្លែនៃកម្មវិធីASPIRE ក៏បានចូលរួមធ្វើការណែនាំបន្ថែមពីការប្រើប្រាស់ធាតុចូលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពដើម្បីទទួលបានទិន្នផលខ្ពស់ ។

លើសពីនេះ ភ្នាក់ងារ CEWប្រចាំឃុំ និងមន្ត្រីបង្គោលថ្នាក់ខេត្ត បានពន្យល់កសិករ ទាំងអស់អំពីការ ប្រើប្រាស់កម្មវិធីចំការ (Chamka App) និងបានពន្យល់អំពីសារៈប្រយោជន៍នៃកម្មវិធីចំការ។

សមាជិកចូលរួមទាំងអស់បានសម្តែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរកសិកម្មខេត្តប៉ៃលិន និងគម្រោងកម្មវិធីដែលបានផ្តល់ការណែនាំពីបច្ចេកទេសកសិកម្មថ្មីក្នុងការចិញ្ចឹមមាន់ ការដាំដុះបន្លែ និងគាំទ្រនូវធាតុចូលកសិកម្មដ៏ចាំបាច់ដល់កសិករ និងយុទ្ធសាស្ត្រទីផ្សារផងដែរ។ សមិទ្ធិផលទាំងនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណូលសេដ្ឋកិច្ចគ្រួសារក្នុងបរិបទនេះ។

 

Leave a Reply

Your email address will not be published.