October 3, 2025
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មឃុំថ្លាត និងសហគមន៍កសិកម្មស្វាយចន្ទីមានជ័យ នៅខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មឃុំថ្លាត និងសហគមន៍កសិកម្មស្វាយចន្ទីមានជ័យ នៅឃុំថ្លាត និងឃុំលំទង ស្រុកអន្លង់វែង ដែលមានអ្នកចូលរួមសរុប ២២ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់។
គោលបំណងគឺ៖
-ផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទានធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT និងពិភាក្សាអំពីតម្រូវការកម្ចីសម្រាប់ផលិតកម្មស្វាយចន្ទី
-ពិនិត្យ និងកែតម្រូវទិន្នន័យ
-ជម្រុញ និងពង្រឹងការផលិតដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ
-ពង្រឹងបន្ថែមអំពីតួនាទី និងការគ្រប់គ្រងសហគមន៍កសិកម្ម។


