កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរីកចម្រើនឃុំទួលអំពិល នៅភូមិទួលអំពិល ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខលោកស្រី ប៉ោ មុំ ទៅសមាជិកសហគមន៍កសិកម្មរីកចម្រើនឃុំទួលអំពិល នៅភូមិទួលអំពិល ឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលមានអ្នកចូលរួមសរុប ៣៥នាក់ (ស្រី ២៣នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១-ការធ្វើផែនការចិញ្ចឹម
២-ការជ្រើសរើសទីតាំង និងការធ្វើទ្រុង
៣-ការជ្រើសរើសពូជមាន់
៤-ការធ្វើវ៉ាក់សាំងការពារ
៥-ការផលិតចំណី
៦-ការថែទាំ
៧-ការងារទីផ្សារ។
បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្ដីរួចមក លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងកសិករនាំមុខ បានដឹកនាំអនុវត្តជាក់ស្ដែងលើការធ្វើវ៉ាក់សាំង ការបន្តក់ភ្នែក និងការជួសអ៊ុតផងដែរ។
លោក ប៉ោ សុភ័ក្រ និងសហការី ដែលជាបុគ្គលិករបស់ធនាគារ ARDB បានចូលរួម និងបានបង្ហាញចំណុចមួយចំនួនពាក់ព័ន្ធនឹងកម្ចីរបស់ធនាគារ ARDB មានដូចខាងក្រោម៖
-កិច្ចសហការរបស់ធនាគារ ARDB ជាមួយនឹងកម្មវិធី ASPIRE-AT
-គោលការណ៍ និងបែបបទ នៃការផ្តល់កម្ចី
-លក្ខខណ្ឌតម្រូវ នៃការផ្តល់កម្ចី
-បែបបទ នៃការដាក់ពាក្យស្នើសុំកម្ចី
-អត្រាការប្រាក់
-រយៈពេល នៃការអនុម័តកម្ចី។ល។




