Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចុះសិក្សាស្វែងយល់អំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងអង្កេតពីទស្សនវិស័យរបស់សហគមន៍កសិកម្មក្នុងការប្រែក្លាយសហគមន៍កសិកម្ម ទៅជាសហគមន៍កសិកម្មទំនើប

ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចុះសិក្សាស្វែងយល់អំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងអង្កេតពីទស្សនវិស័យរបស់សហគមន៍កសិកម្មក្នុងការប្រែក្លាយសហគមន៍កសិកម្ម ទៅជាសហគមន៍កសិកម្មទំនើប

 

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ លេខាធិការដ្ឋានកម្មវិធី ASPIRE-AT បានសម្របសម្រួល និងអមដំណើរជាមួយក្រុមបេសកម្មត្រួតពិនិត្យរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) ចុះសិក្សាស្វែងយល់អំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងអង្កេតពីទស្សនវិស័យរបស់សហគមន៍កសិកម្មក្នុងការប្រែក្លាយសហគមន៍កសិកម្ម ទៅជាសហគមន៍កសិកម្មទំនើប និងការណែនាំពីកម្មវិធី ASPIRE-AT នឹងបន្តជួយដល់អ្នកផលិតក្នុងការបង្កើតទំនាក់ទំនងទីផ្សារឱ្យកាន់តែរឹងមាំជាមួយសហគ្រាសធុនតូច និងមធ្យម។
រាល់ព័ត៌មានដែលទទួលបានពីសហគមន៍កសិកម្ម គឺជាធាតុចូលយ៉ាងសំខាន់ក្នុងការរួមចំណែកកែសម្រួលសមាសភាគរបស់កម្មវិធី លើការកំណត់នូវសកម្មភាព ក្នុងការគាំទ្រសហគមន៍កសិកម្មទំនើបនៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យលទ្ធភាពគាំទ្រទៅលើសហគមន៍កសិកម្មទំនើប និងពង្រឹងការអភិវឌ្ឍន៍ទីផ្សារកសិកម្ម លើកកម្ពស់លទ្ធភាពទទួលបានទីផ្សាររបស់កសិករខ្នាតតូចនៅជនបទ ជំរុញការវិនិយោគពីវិស័យឯកជន ។

១) សហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្រី្តសាមគ្គី មានសមាជិកចូលរួមចំនួន ៣២១ គ្រួសារ ក្នុងនោះមានស្រ្តីជាមេគ្រួសារចំនួន ១២៣ គ្រួសារ និងមានផ្ទះសំណាញ់ចំនួន ៥៣ខ្នង ដែលស្ថិតក្នុង ៣ឃុំ រួមមាន ឃុំកន្ទ្រាំង ឃុំបល្ល័ង្គ និងពពេល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

២) សហគមន៍កសិកម្មទំនើបសសី (SMAC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីផ្តោតជាសំខាន់លើការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ មានទីតាំងនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

៣) សហគមន៍កសិកម្មសំរោងសាមគ្គីស្ត្រីរស្មីរុងរឿង បានចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មនៅថ្ងៃទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានសមាជិកចូលរួមចំនួន ៣៩០ គ្រួសារ ក្នុងនោះមានស្រ្តីជាមេគ្រួសារចំនួន ៣២៨ គ្រួសារ និងមានផ្ទៃដីដាំដុះបន្លែសរុប ១៧.៩ ហិកតា ។

៤) កសិដ្ឋានរបស់កសិករឆ្នើមម្នាក់ គឺលោក ឈាវ ហុង (អេកូហ្វាម) ដែលស្ថិតនៅភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងកសិកម្មចម្រុះ ។

 

សហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្រី្តសាមគ្គី








សហគមន៍កសិកម្មទំនើបសសី (SMAC)



សហគមន៍កសិកម្មសំរោងសាមគ្គីស្ត្រីរស្មីរុងរឿង


សហគមន៍កសិកម្មសំរោងសាមគ្គីស្ត្រីរស្មីរុងរឿង





 

 

Leave a Reply

Your email address will not be published.