Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចុះសិក្សាស្វែងយល់អំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងអង្កេតពីទស្សនវិស័យរបស់សហគមន៍កសិកម្មក្នុងការប្រែក្លាយសហគមន៍កសិកម្ម ទៅជាសហគមន៍កសិកម្មទំនើប

ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចុះសិក្សាស្វែងយល់អំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងអង្កេតពីទស្សនវិស័យរបស់សហគមន៍កសិកម្មក្នុងការប្រែក្លាយសហគមន៍កសិកម្ម ទៅជាសហគមន៍កសិកម្មទំនើប

 

នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ លេខាធិការដ្ឋានកម្មវិធី ASPIRE-AT បានសម្របសម្រួល និងអមដំណើរជាមួយក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចុះសិក្សាស្វែងយល់អំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងអង្កេតពីទស្សនវិស័យរបស់សហគមន៍កសិកម្មក្នុងការប្រែក្លាយសហគមន៍កសិកម្ម ទៅជាសហគមន៍កសិកម្មទំនើប។ រាល់ព័ត៌មានដែលទទួលបានពីសហគមន៍កសិកម្ម គឺជាធាតុចូលយ៉ាងសំខាន់ក្នុងការរួមចំណែកកែសម្រួលសមាសភាគរបស់កម្មវិធី លើការកំណត់នូវសកម្មភាព ក្នុងការគាំទ្រសហគមន៍កសិកម្មទំនើបនៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យលទ្ធភាពគាំទ្រទៅលើសហគមន៍កសិកម្មទំនើប ។

១) សហគមន៍កសិកម្មអារក្សត្នោតអភិវឌ្ឍន៍ ស្ថិតនៅ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សហគមន៍កសិកម្មនេះ បានចុះបញ្ជីក្នុងឆ្នាំ ២០២៣ មានសមាជិកសរុបចំនួន ៣២៩ គ្រួសារ ក្នុងនោះមានស្ត្រីជាមេគ្រួសារ ១១០ គ្រួសារ ។

២) សហគមន៍កសិកម្មទំនើបស្វាយចន្ទីសំបូររុងរឿង បានចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មនៅថ្ងៃទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មានសមាជិកចូលរួមចំនួន ១៧២ គ្រួសារ ក្នុងនោះមានស្រ្តីជាមេគ្រួសារចំនួន ០៧ គ្រួសារ និងមានផ្ទៃដីដាំដុះស្វាយចន្ទីសរុប ៦៩៧ ហិកតា ។

៣) សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិអូរគន្ធរ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា និងបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ ក្រោមលេខ ០០៤/ស.ក.ក.ទ មកសិ.ខ កធ។
សហគមន៍កសិកម្មទំនើបនេះគ្របដណ្តប់លើតំបន់គោលដៅចំនួន ៤ សង្កាត់ រួមមាន៖ អូរគន្ធរ ស្រយ៉ូវ កំពង់គោ និងសាន់គរ ដោយមានផ្ទៃដីដាំដុះសរុបប្រមាណ ៣,៥០០ ហិកតា និងបរិមាណផលរំពឹងទុកប្រហែល ៣៥,០០០ តោន។

៤) សហគមន៍កសិកម្មទំនើបសសី (SMAC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីផ្តោតជាសំខាន់លើការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ មានទីតាំងនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចក្ខុវិស័យរបស់សហគមន៍ គឺផ្តល់ជូនអតិថិជននូវបន្លែមានសុវត្ថិភាព គុណភាពខ្ពស់ និងល្អសម្រាប់សុខភាព ក្នុងតម្លៃសមរម្យ ហើយសហគមនាគមន៍ ក៏បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិក្នុងតំបន់ផងដែរ ។

សហគមន៍កសិកម្មទំនើបស្វាយចន្ទីសំបូររុងរឿង








សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ



សហគមន៍កសិកម្មទំនើបសសី (SMAC)









 

 

Leave a Reply

Your email address will not be published.