Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មចម្រុះភូមិជ្រុង នៅភូមិជ្រុង ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មចម្រុះភូមិជ្រុង នៅភូមិជ្រុង ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី

 

កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មចម្រុះភូមិជ្រុង នៅភូមិជ្រុង ឃុំកិៈចុង ស្រុកបរកែវ ដែលមានអ្នកចូលរួមសរុប ៣០នាក់ (ស្រី ០៩នាក់)។

 

+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖

១.បានបង្ហាញអំពីគោលការណ៍នៃការធ្វើអនាម័យ និងថែទាំចំការ តាមរយៈការតែងមែក និងដាក់ជី

២.ចែករំលែកអំពីការកែច្នៃឧបករណ៍តុបតែងមែក ដែលមានភាពងាយស្រួល រឹងមាំ និងចំណាយថវិកាតិច

៣.បង្ហាញជាក់ស្តែងអំពីការកាត់មែកចន្ទី មិនត្រឹមត្រូវកន្លងមកដែលបង្កឱ្យមានបញ្ហា

៤.បង្ហាញអំពីតារាងពេលវេលា នៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី វិធានការការពារ និងកម្ចាត់

៥.បង្ហាញអំពីសារៈសំខាន់ នៃការកត់ត្រាចំណូល-ចំណាយ-ចំណេញ ក្នុងការដាំដុះថែទាំស្វាយចន្ទី

៦.អនុវត្តជាក់ស្តែងក្នុងការតាក់តែងមែក និងការដាក់ជីគល់

៧.ជំងឺលើស្វាយចន្ទី

៨.សត្វល្អិតស៊ីត្រួយស្វាយចន្ទី។

 

 

 

Leave a Reply

Your email address will not be published.