Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយសហគមន៍កសិកម្មជៀបសន្តិភាពស្រ្តីក្លាហាន នៅភូមិកោះកណ្តាល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ការជួបប្រជុំជាមួយសហគមន៍កសិកម្មជៀបសន្តិភាពស្រ្តីក្លាហាន នៅភូមិកោះកណ្តាល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានជួបប្រជុំជាមួយសហគមន៍កសិកម្មជៀបសន្តិភាពស្រ្តីក្លាហាន នៅភូមិកោះកណ្តាល ឃុំជៀប ស្រុកទឹកផុស ដើម្បីសម្របសម្រួល និងគាំទ្របច្ចេកទេស ដែលមានអ្នកចូលរួមសរុប ១០នាក់ (ស្រី ០៧នាក់)។

 

+របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖

១-ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម

២-តម្រង់ទិសផែនការអាជីវកម្ម។

 

+ជាលទ្ធផល នៃកិច្ចប្រជុំសម្រេចបាន៖

១-បានពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងតួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម

២-បានតម្រង់ទិសទៅលើការធ្វើផែនការអាជីវកម្មផលិតកម្មមាន់។

 

+ទិសដៅបន្ត៖

-តម្រង់ទិសការធ្វើផែនការអាជីវកម្ម

-ប្រមូលទិន្នន័យ និងព្រាងផែនការអាជីវកម្មផលិតកម្មមាន់។

 

 

 

 

Leave a Reply

Your email address will not be published.