August 18, 2025
ការតាមដាន និងគាំទ្រសហគមន៍កសិកម្មចម្រុះភូមិជ្រុង នៅភូមិជ្រុង ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានទៅតាមដាន និងគាំទ្រសហគមន៍កសិកម្មចម្រុះភូមិជ្រុង នៅភូមិជ្រុង ឃុំកិៈចុង ស្រុកបរកែវ ដែលមានអ្នកចូលរួមសរុប ១១នាក់ (ស្រី ២នាក់)។
*លទ្ធផល៖
១.បានវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈចំនួន ១៦ ចំនុច ដែលតម្រូវឱ្យកម្មវិធីគាំទ្រពង្រឹងសមត្ថភាពបន្ថែមទៀត
២.បានរៀបចំផែនការគ្រប់គ្រង់សហគមន៍
៣.បានគ្រប់គ្រងឯកសារនានា ក្នុងសហគមន៍
៤.បានពិភាក្សាលើបញ្ហាប្រឈម ដែលសហគមន៍ជួបប្រទះ
៥.មុខរបរសហគមន៍៖
-ទិញ និងលក់គ្រាប់ស្វាយចន្ទី
-ឥណទាន។


