កិច្ចប្រជុំជំរុញការផលិតមាន់ស្រែសម្រាប់ផ្គត់ផ្គង់ទីផ្សារ ខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅកាន់ភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ដើម្បីចូលរួមជាមួយកសិករនាំមុខលោក កន ប៊ុនធឿន នៅសហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ រៀបចំកិច្ចប្រជុំជាមួយសមាជិកសហគមន៍កសិកម្ម ដើម្បីជំរុញការផលិតមាន់ស្រែសម្រាប់ផ្គត់ផ្គង់ទីផ្សារ ដែលមានអ្នកចូលរួមសរុប ៣០នាក់ (ស្រី ១៧នាក់)។
ជាលទ្ធផល៖
-បានជជែកពិភាក្សាអំពីការដាក់ផែនការផលិតតាមក្រុមក្នុងភូមិ ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបានតាមការបញ្ជាទិញពីក្រុមហ៊ុន និងអ្នកប្រមូលទិញមាន់ ក្នុងស្រុក
-បានជំរុញឱ្យកសិករជាសមាជិកចិញ្ចឹមមាន់ស្រែទៅតាមបច្ចេកទេសដែលបានចែករំលែកកន្លងមក ដោយត្រូវធ្វើការតាមដាន និងថែទាំការផលិតចំណីតាមបែបធម្មជាតិ ដើម្បីជួយកាត់បន្ថយការចំណាយ ជាពិសេសត្រូវធ្វើជីវសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដោយជៀសវាងកុំឱ្យមាន់ឈឺ ឬឆ្លងជំងឺពីអ្នកជិតខាង…។ល។
-បានណែនាំអំពីការពង្រីកអាជីវកម្មតាមរយៈកម្ចីដែលមានការប្រាក់ទាបពីធនាគារដៃគូ របស់កម្មវិធី ASPIRE-AT ដែលមានមន្ត្រីថ្នាក់ខេត្ត ចាំជួយសម្របសម្រួល។





