August 1, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ធួន សួន ទៅសមាជិកសហគមន៍កសិកម្មចន្ទីផាក់ណាម នៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវ៉ើនសៃ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ធួន សួន ទៅសមាជិកសហគមន៍កសិកម្មចន្ទីផាក់ណាម នៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវ៉ើនសៃ ដែលមានអ្នកចូលរួមសរុប ៤១នាក់ (ស្រី ១២នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.គោលការណ៍នៃការធ្វើអនាម័យ និងថែទាំចំការ តាមរយៈការតែងមែក និងដាក់ជី
២.ការកែច្នៃឧបករណ៍តុបតែងមែកដែលមានភាពងាយស្រួល រឹងមាំ និងចំណាយថវិកាតិច
៣.ការកាត់មែកចន្ទីមិនត្រឹមត្រូវកន្លងមក ដែលបង្កឱ្យមានបញ្ហា និងជម្ងឺចន្ទី
៤.តារាងពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី វិធានការការពារ និងកម្ចាត់
៥.វិភាគសេដ្ឋកិច្ច ក្នុងការថែទាំ ការដាក់ជី និងបាញ់ថ្នាំលើស្វាយចន្ទី
៦.ការអនុវត្តជាក់ស្តែងក្នុងការតាក់តែងមែក និងការដាក់ជីគល់។











