July 31, 2025
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមសរុប ១០៥នាក់ (ស្រី ៥២នាក់)។
*សមាភាពអ្នកចូលរួម៖
– មេឃុំ និងជំទប់ ០២នាក់
– មេភូមិ អនុភូមិ ០៤នាក់
– ការិយាល័យកសិកម្មស្រុកថាឡាបរិវ៉ាត់ ០១នាក់
– កសិករ ៩៣នាក់
– មន្ត្រីកសិកម្មឃុំ ០៣នាក់
– មន្ត្រីមន្ទីរកសិកម្ម ០២នាក់
– ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត ០១នាក់។
*ជាលទ្ធផលសម្រេចបាន៖
– បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ ០៨រូប (ស្រី ០៤រូប)
– បានបោះឆ្នោះជ្រើសរើសឈ្មោះសហគមន៍កសិកម្ម «សហគមន៍កសិកម្មស្វាយចន្ទីរីកចម្រើនឃុំអូររៃ»
– បានបោះឆ្នោះអនុម័តលើប្រាក់ភាគហ៊ុន និងសមាជិកភាព៖
1.ប្រាក់ភាគហ៊ុន ១០ ០០០រៀលក្នុងមួយហ៊ុន
2.សមាជិកភាព ២០០០រៀលក្នុងមួយឆ្នាំ។









