ប្រជុំពិភាក្សាជាមួយសហគមន៍កសិកម្មបន្លែចម្រុះ នៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានប្រជុំពិភាក្សាជាមួយសហគមន៍កសិកម្មបន្លែចម្រុះ នៅឃុំភូមិធំ ស្រុកកៀនស្វាយ ដែលមានអ្នកចូលរួមសរុប ១៣នាក់ (ស្រី ០១នាក់)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពី គោលការណ៍ និងនីតិវិធីឥណទាន ក្រោមការអនុវត្តកម្មវិធី ASPIRE-AT ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែចម្រុះ។
ជាលទ្ធផលសម្រេចបាន គឺបានធ្វើបទបង្ហាញ និងពិភាក្សាអំពី៖
– គោលការណ៍ និងលក្ខខណ្ឌតម្រូវ នៃការផ្តល់ឥណទាន
– លក្ខខណ្ឌវិនិច្ឆ័យអប្បរមា សម្រាប់សហគមន៍កសិកម្ម និងសម្រាប់គ្រួសារជាសមាជិកសហគមន៍
– លក្ខណៈផលិតផលឥណទាន
– ឯកសារតម្រូវសម្រាប់ដាក់ពាក្យស្នើសុំឥណទាន
– ភាពសមស្រប និងពេញលក្ខណៈរបស់សហគមន៍កសិកម្ម និងសម្រាប់គ្រួសារជាសមាជិកសហគមន៍ ក្នុងការទទួលបានប្រាក់កម្ចី និងប្រាក់ជំនួយ
– របៀបចុះឈ្មោះក្នុងបញ្ជីឈ្មោះសមាជិកសហគមន៍ សម្រាប់តម្រូវការឥណទានពីធនាគារ ARDB ឆ្នាំ២០២៥
– ការពិនិត្យឡើងវិញនូវផែនការអាជីវកម្ម ដោយដាក់បញ្ចូលនូវផែនការប្រើប្រាស់ និងការថែទាំ គម្រោងហេដ្ឋារចនាសម្ពន្ធ័ សម្រាប់ការដាក់ស្នើសុំការគាំទ្រ
– ការពិភាក្សាលើការជំរុញអាជីវកម្មរបស់សហគមន៍ ឱ្យមានភាពប្រសើរឡើងតាមរយៈការកៀរគរក្រុមហ៊ុនប្រមូលទិញ មកចូលរួមពិភាក្សា និងចរចាប្រមូលទិញ ដោយមានកិច្ចសន្យាកសិកម្មច្បាស់លាស់មួយផងដែរ។


