Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករទាំង ១០ភូមិ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករទាំង ១០ភូមិ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

 

កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករទាំង ១០ភូមិ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលមានអ្នកចូលរួមសរុប ៨០គ្រួសារ (ស្រី្តជាមេគ្រួសារ ៦០គ្រួសារ)។

លទ្ធផលសម្រេចបានដូចខាងក្រោម៖

  • កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មកំពង់ប្រណាកមានជ័យ”
  • បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបានចំនួន​ ៥រូប
  • បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យបានចំនួន ៣រូប​
  • កំណត់យកទីតាំងនៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហមន៍
  • មុខរបររបស់សហគមន៍មាន៖ ទិញលក់កសិផល (ចន្ទី ដំឡូងមី ស្រូវ សណ្ដែកសៀង…) ផ្កត់ផ្គង់ធាតុចូលកសិកម្ម (ពូជដំណាំ ជី ថ្នាំកសិកម្ម) សេវាកម្មប្រើប្រាស់រួមគ្នា និងកែច្នៃកសិផល ។ល។
  • អនុម័តប្រាក់ភាគហ៊ុន ២០,០០០៛ ក្នុង ១ហ៊ុន និងប្រាក់សមាជិកភាព ២,០០០៛ ក្នុង ១គ្រួសារ អនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង
  • ការបែងចែកប្រាក់ចំណេញ៖

​​​​​​​​           – មូលនិធិបម្រុង ២០%

​​​​​​​​           – មូលនិធិបណ្តុះបណ្តាល ៣%

​​​​​​​​           – មូលនិធិទ្រទ្រង់ថ្នាក់ដឹកនាំសហគមន៍​ ២៨%

​​​​​​​​           – មូលនិធិលើកទឹកចិត្ត(សមាជិក) ១%

​​​​​​​​           – មូលនិធិអភិវឌ្ឍន៍មុខជំនួញ​ ១៦%

​​​​​​​​           – ប្រាក់ភាគលាភ (សមាជិក) ៣០%

​​​​​​​​           – មូលនិធិសង្គម និងកុមារ ២% ។

ក្រុមការងារក៏បានណែនាំអំពី តួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍ និងណែនាំអំពីការចុះឈ្មោះចូលជាសមាជិកសហគមន៍ (បំពេញពាក្យសុំចូលជាសមាជិកសហគមន៍ តារាងភាគហ៊ុន ។ល។)

 

 

 

Leave a Reply

Your email address will not be published.