មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិទទឹម ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត
កម្មវិធី ASPIRE-AT ខេត្តកំពត៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិទទឹម ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ដែលមានដូចខាងក្រោម៖
+សមាសភាពអ្នកចូលរួមមាន៖
-លោក អ៊ឹម ជុំ វិចិត្រ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាតំណាងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត
-លោក ប៉ោ វី អភិបាលរងស្រុកបន្ទាយមាស
-លោកស្រី ធន់ ជំទប់ទី១ឃុំវត្តអង្គខាងត្បូង
-លោក ថុល មេភូមិទទឹម
-មន្រ្តីកសិកម្មឃុំ ៥នាក់ និងប្រជាកសិករសរុប ៧៣នាក់ ក្នុងនោះមានស្ត្រី ៥២នាក់។
+ជាលទ្ធផល៖
-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៥នាក់ ក្នុងនោះមានស្ត្រី ៤នាក់
-បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣នាក់
-បានអនុម័តអាសយដ្ឋានសហគមន៍កសិកម្ម នៅភូមិទទឹម ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស
-បានអនុម័តឈ្មោះសហគមន៍កសិកម្មពន្លឺកសិករភូមិទទឹម
-បានអនុម័តប្រាក់ភាគហ៊ុន ២០ ០០០៛
-បានអនុម័តប្រាក់សមាជិកភាព ១០ ០០០៛
-បានអនុម័តលើប្រភេទមុខរបរ និងទីផ្សារ (ផ្គត់ផ្គង់មាន់)
-បានអនុម័តលើការបែងចែកប្រាក់ភាគលាភ ទៅតាមប្រាក់ភាគហ៊ុន អនុលោមតាមច្បាប់សហគមន៍កសិកម្ម ក្នុងនោះមាន៖
.២០% កាត់ទុកជាទុនបម្រុង
.១៧% កាត់ទុកសម្រាប់ថ្នាក់ដឹកនាំ
.១០% កាត់ទុកជាទុនអភិវឌ្ឍន៍
.៣% កាត់ទុកជាទុនបណ្តុះបណ្តាល
.៥០% សម្រាប់បែងចែកដល់សមាជិក។
+ផែនការបន្ត៖ នឹងរៀបចំចងក្រងឯកសារសម្រាប់ចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្ម នាពេលខាងមុខ។




