Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតី និងធ្វើជាសាក្សីនៃការចុះហត្ថលេខាលក់-ទិញផលិតផលកសិកម្មសរីរាង្គ នៅខេត្តព្រះវិហារ

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតី និងធ្វើជាសាក្សីនៃការចុះហត្ថលេខាលក់-ទិញផលិតផលកសិកម្មសរីរាង្គ នៅខេត្តព្រះវិហារ


នៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមជាមួយឯកឧត្តមអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ព្រមទាំងប្រជាកសិករ ធ្វើជាអធិបតី និងជសសាក្សីក្នុងពិធីចុះហត្ថលេខាលក់-ទិញស្រូវ និងដំឡូងមីសរីរាង្គ រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនដែលប្រមូលទិញ កែច្នៃ និងនាំចេញ ។ គួរគូសបញ្ជាក់ថា មកដល់ពេលនេះ កសិករនៅក្នុងខេត្តនេះផលិត និងលក់ស្រូវសរីរាង្គបានជាង ៤ ម៉ឺនតោន ក្នុងមួយឆ្នាំ គឺច្រើនជាងគេបំផុត នៅក្នុងពិភពលោក ហើយទទួលបានប្រាក់ជាង ១២ លានដុល្លារ ។ ដើម្បីអះអាងថាស្រូវ អង្ករ និងកសិផលផ្សេងៗមានលក្ខណៈសរីរាង្គ ការដាំដុះ និងកែច្នៃ មិនត្រូវមានប្រើប្រាស់សារធាតុគីមី ដែលអាចបង្កផលប៉ពាល់ដល់សុខភាពអ្នកប្រើប្រាស់ ឬ ហូបចុក និងដល់បរិស្ថាន ជាពិសេស ទឹក និងដីកសិកម្ម ហើយត្រូវមានការពិនិត្យ និងបញ្ជាក់ដោយក្រសួងកសិកម្មជាតិ និងស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធ ។


 

Leave a Reply

Your email address will not be published.