Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មខ្លុងពពកអភិវឌ្ឍន៍ថ្មី នៅខេត្តកំពង់ឆ្នាំង

ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មខ្លុងពពកអភិវឌ្ឍន៍ថ្មី នៅខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មខ្លុងពពកអភិវឌ្ឍន៍ថ្មី នៅឃុំខ្លុងពពក ស្រុកទឹកផុស។

កិច្ចប្រជុំមានគោលបំណង ផ្ទៀងផ្ទាត់ទិន្នន័យគ្រួសារកសិករជាសមាជិកសហគមន៍ ដែលកំពុងអនុវត្តដាំបន្លែស្លឹក និងបន្លែផ្លែ ផ្គត់ផ្គង់តម្រូវការទីផ្សារ និងផ្សព្វផ្សាយប្រាក់កម្ចីពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មបន្លែ។

សហគមន៍កសិកម្ម មានសមាជិកចំនួន ៨២ គ្រួសារ កំពុងដាំបន្លែគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានចំនួន ២ ៥២០ គីឡូក្រាម ក្នុងមួយសប្តាហ៍។ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍មួយចំនួន បានបង្ហាញអំពីចំណាប់អារម្មណ៍ប្រាក់កម្ចី ដើម្បីសាងសង់ផ្ទះសំណាញ់ សម្រាប់ផលិតបន្លែសុវត្ថិភាពបន្ថែម។

 

 

Leave a Reply

Your email address will not be published.