January 13, 2026
ការជួបពិភាក្សាជាមួយ លោក យង់ លី ជាកសិករនាំមុខ ក្នុងសហគមន៍កសិកម្មកសិរកន្រ្ទាំងសាមគ្គីអភិវឌ្ឃន៍ នៅខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបពិភាក្សាជាមួយ លោក យង់ លី ជាកសិករនាំមុខ ក្នុងសហគមន៍កសិកម្មកសិរកន្រ្ទាំងសាមគ្គីអភិវឌ្ឃន៍ នៅឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។
គាត់បានប្រមូលផលខាត់ណាផ្កាលឿង និងផ្កាខៀវ លើផ្ទៃដីទំហំ ៤ ០០០ម៉ែត្រការេ នៅខាងក្រៅផ្ទះសំណាញ់បានចំនួន ១៦០គីឡូក្រាម ដោយលក់បោះដុំបាន ផ្កាលឿង ១គីឡូក្រាមមានតម្លៃ ២ ០០០រៀល និងផ្កាខៀវ ១ គីឡូក្រាមមានតម្លៃ ៥ ០០០រៀល។
ចំពោះបន្លែក្នុងផ្ទះសំណាញ់កំពុងតែដាំស្ពៃក្តោប ស្ពៃក្រញាញ់ និងខាត់ដើម ប្រហែលមួយខែទៀតអាចប្រមូលផលបាន។


