January 13, 2026
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មកសិករឃុំរកាពប្រាំ នៅខេត្តខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មកសិករឃុំរកាពប្រាំ។
ការជួបប្រជុំនេះ បានរៀបចំឡើងនៅផ្ទះលោក ថន សារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម នៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុប ៦ នាក់។
គោលបំណង នៃការជួបប្រជុំនេះ ៖ (១)-ធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍កសិកម្ម (២)-តាមដានការអនុវត្តផែនការសកម្មភាពរបស់សហគមន៍កសិកម្ម (៣)-ផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង (៤)-ពង្រឹងការអនុវត្តផលិតកម្មស្វាយចន្ទីនៅក្នុងសហគមន៍កសិកម្ម។





