Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយសហគមន៍កសិកម្មគោកព្រីង នៅស្វាយរៀង

ការជួបជាមួយសហគមន៍កសិកម្មគោកព្រីង នៅស្វាយរៀង

 

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបជាមួយសហគមន៍កសិកម្មគោកព្រីង នៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ។

គោលបំណង នៃការជួបជាមួយសហគមន៍កសិកម្ម រួមមាន៖

១.​ពិនិត្យការអនុវត្តសកម្មភាពរបស់កសិករនាំមុខ និងសមាជិកដែលបានទទួលកម្ចីពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT លើផលិតកម្មមាន់ស្រែ។ សូមបញ្ជាក់ថា សហគមន៍កសិកម្មនេះមានសមាជិកចំនួន ២ គ្រួសារ ក្នុងនោះមាន ១ គ្រួសារជាកសិករនាំមុខ ដែលបាន និងកំពុងប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព ដោយទាំង ២ គ្រួសារមានមាន់សរុបចំនួន ៥០០ ក្បាល និងបានលក់ទៅកាន់ទីផ្សារជាបន្តបន្ទាប់ ក្នុងតម្លៃ ១៧ ០០០ រៀល/គីឡូក្រាម។

២.ប្រមូលទិន្នន័យដែលនៅសេសសល់ មានដូចជា៖ អត្តសញ្ញាណបណ្ណ លេខទូរសព្ទ និងការកែតម្រូវឈ្មោះសមាជិក ជាដើម។

៣.កំណត់ទីតាំងផ្ទះសមាជិកដែលនៅភូមិផ្សេងៗគ្នាបានចំនួន ១៤៨ ផ្ទះ។

ក្រៅពីនេះ ក្រុមការងារក៏បានជំរុញឱ្យកសិករនាំមុខជ្រើសរើសសមាជិកដែលមានសក្តានុពលពង្រីកការចិញ្ចឹមមាន់ ដោយយកបទពិសោធន៍ជោគជ័យដែលខ្លួនបាន និងកំពុងអនុវត្តយកទៅប្រើប្រាស់ឱ្យទទួលបានផលល្អ។ មកដល់ពេលនេះ មានកសិករចំនួន ៣គ្រួសារ បានទទួលកូនមាន់ដែលមានគុណភាពពីកសិករនាំមុខ ដោយក្នុងម្នាក់ៗចំនួន ៥០ ក្បាលយកទៅចិញ្ចឹម។

 

 

Leave a Reply

Your email address will not be published.