Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម “ពាមកោះស្នាមហាផល” នៅខេត្តកំពង់ចាម

ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម “ពាមកោះស្នាមហាផល” នៅខេត្តកំពង់ចាម

កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានដឹកនាំដោយលោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត រួមជាមួយលោកមេឃុំពាមកោះស្នា លោក កែវ សាវ៉ាត ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត និងក្រុមការងារកម្មវិធី ដោយសហការជាមួយអាជ្ញាធរភូមិឃុំ ដើម្បីរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីសហគមន៍កសិកម្ម “ពាមកោះស្នាមហាផល” នៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ សហគមន៍កសិកម្មពាមកោះស្នាមហាផល មានសមាជិកសរុបចំនួន ១៥២ គ្រួសារ (ស្រី្តជាមេគ្រួសារ ២១ គ្រួសារ)។

ជាលទ្ធផល៖ កម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្ម ជាផ្លូវការដែលរួមមាន ត្រា សៀវភៅលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងស្លាកសហគមន៍​កសិកម្ម ជូនដល់សហគមន៍កសិកម្មពាមកោះស្នាមហាផល ដើម្បីឱ្យសហគមន៍កសិកម្មចាប់ផ្តើមដំណើរការអាជីវកម្មចាប់ពីពេលនេះតទៅ។

 


Leave a Reply

Your email address will not be published.