មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមសរុប ១៣២នាក់ (ស្រី ៦៦នាក់)។
*សមាសភាពអ្នកចូលរួម៖
– អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ១រូប
– អាជ្ញាធរភូមិផ្អាវ ០៣រូប
– លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី ០១រូប
– កសិករ ១២៣រូប
– មន្ត្រីកសិកម្មឃុំ ០១ រូប
– មន្ត្រីមន្ទីរកសិកម្ម ០៣ រូប។
*ជាលទ្ធផលសម្រេចបាន៖
– បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ ០៨រូប (ស្រី ០៣រូប)
– បានបោះឆ្នោតជ្រើសរើសឈ្មោះសហគមន៍កសិកម្ម
– បានបោះឆ្នោតអនុម័តលើប្រាក់ភាគហ៊ុន និងសមាជិកភាព៖
1.ប្រាក់ភាគហ៊ុន ១០ ០០០រៀលក្នុងមួយហ៊ុន
2.សមាជិកភាព ២ ០០០ រៀលក្នុងមួយឆ្នាំ
– អនុម័តឈ្មោះ សហគមន៍កសិកម្មស្វាយចន្ទីធម្មជាតិផ្អាវ
– កំណត់ទីតាំងបណ្តោះអាសន្ន នៅស្នាក់ការភូមិផ្អាវ
– មុខរបរចំបង ទិញ-លក់គ្រាប់ស្វាយចន្ទី ដំឡូងមី ជីកសិកម្ម និងចិញ្ចឹមសត្វ។






