Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការតាមដានការអនុវត្តសកម្មភាព និងផ្សព្វផ្សាយអំពីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT

ការតាមដានការអនុវត្តសកម្មភាព និងផ្សព្វផ្សាយអំពីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT

 

កម្មវិធី ASPIRE-AT ខេត្តព្រៃវែង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានទៅតាមដានការអនុវត្តសកម្មភាព និងផ្សព្វផ្សាយអំពីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ជូន៖ ១).សហគមន៍កសិកម្មត្របែកជោគជ័យ នៅឃុំស្តៅកោង ស្រុកបាភ្នំ ២).សហគមន៍កសិកម្មព្រេចសាមគ្គីមានជ័យ នៅឃុំស្ពឺ ក ស្រុកបាភ្នំ ៣).សហគមន៍កសិកម្មឃ្លាំងសម្បត្តិ នៅឃុំឈើកាច់ ស្រុកបាភ្នំ ៤).សហគមន៍កសិកម្មក្តីសង្ឍឹមបឹងព្រះ នៅឃុំបឹងព្រះ ស្រុកបាភ្នំ (៥).សហគមន៍កសិកម្ម នៅឃុំយើង និងឃុំរោងដំរី ស្រុកបាភ្នំ និង (៦).សហគមន៍កសិកម្មមានជ័យ នៅឃុំធាយ ស្រុកបាភ្នំ។ បេសកកម្មនេះ ក៍មានការចូលរួមពីតំណាងធនាគារ ARDB សាខាខេត្តព្រៃវែង។

 

+លទ្ធផលសង្ខេប៖

១.ប្រជុំពិភាក្សាជាមួយគណៈកម្មការ ដើម្បី៖

-ពិនិត្យវឌ្ឍនភាពនៃផលិតកម្ម របស់សហគមន៍ បញ្ហាប្រឈមនានាទាក់ទងបច្ចេកទេស និងទីផ្សារ

-បញ្ជាក់អំពីកម្មវីធី និងផលប្រយោជន៍នានា របស់កម្មវិធី ASPIRE-AT។

២.ផ្សព្វផ្សាយអំពីគោលការណ៍ និងនិតិវិធីទទួលបានឥណទានពីធនាគារ ARDB ជាមួយចំនុចសំខាន់ៗ រួមមាន៖

-ពត៌មានទូទៅអំពីធនាគារ ARDB

-គោលការណ៍ និងនិតិវិធីទទួលបានឥណទានពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT

-អត្ថប្រយោជន៍ផ្សេងៗនៃការទទួលបានកម្ចីពីARDB ក្របខណ្ឌកម្មវិធី ASPIRE-AT

-ដំណើរការនៃការដាក់សុំខ្ចី ឬនិតិវិធីទទួលបានកម្ចី។

 

+សន្និដ្ឋាន៖

-ការប្រជុំផ្សព្វផ្សាយនេះមានសារៈសំខាន់ និងមានការចាប់អារម្មណ៍ពីអ្នកចូលរួមទាំងអស់

-ថ្នាក់ដឹកនាំសហគមន៍កសិកម្មមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្សព្វផ្សាយបន្តដល់សមាជិកសហគមន៍កសិកម្ម។

 

 



 

Leave a Reply

Your email address will not be published.