កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខលោក មឿន មួន ទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខលោក មឿន មួន ទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៤១នាក់ (ស្រី ២៣នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.ការផលិតថ្នាំពុលធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងផលិតកម្មដំណាំបន្លែ និងការសិក្សាពីប៉េហាស់ (pH) ដី
២.ការផលិតថ្នាំពុលធម្មជាតិដោយប្រើរូបមន្តចម្រុះដោយមានគ្រឿងផ្សំរួមមាន៖ ថ្នាំជក់ ម្ទេស ខ្ទឹមស រំដេង ទឹកខ្មេះ និងសាប៊ូសម្រាប់កំចាត់ដង្កូវ និងសត្វល្អិតលើដំណាំគ្រប់ប្រភេទ
៣.ការវិភាគប៉េហាស់ (pH) ដី ដោយប្រើឧបករណ៍តេស្តរហ័ស (Test kit) លើសំណាក់ដីកសិករចំនួន ៨ គ្រួសារ។
ជាចុងក្រោយ បានចែកថ្នាំពុលធម្មជាតិ ដែលផលិតបាន ជូនកសិករជាសមាជិកសហគមន៍កសិកម្ម យកទៅអនុវត្ត និងប្រើប្រាស់បន្ត អោយដឹងពីប្រសិទ្ធិភាពរបស់វាផងដែរ។







