September 2, 2025
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មកសិករឃុំក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មកសិករឃុំក្រូចឆ្មារ ដែលមានការចូលរួមពីលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ លោក ស៊ុំ រ៉ា អភិបាលរងស្រុកក្រូចឆ្មារ លោកមេឃុំក្រូចឆ្មារ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋដាំពោតក្រហម ចំនួន ១២២នាក់ ក្នុងនោះស្រី ៣៩នាក់ នៅសាលាឃុំក្រូចឆ្មារ។
អង្គមហាសន្និបាត បានសម្រេចលទ្ធផលដូចតទៅ៖
-អនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃ ក្នុងសហគមន៍កសិកម្ម
-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៥រូប
-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រូតពិនិត្យចំនួន ៣រូប។




