Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចុះសិក្សាស្វែងយល់អំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងអង្កេតពីទស្សនវិស័យរបស់សហគមន៍កសិកម្មក្នុងការប្រែក្លាយសហគមន៍កសិកម្ម ទៅជាសហគមន៍កសិកម្មទំនើប

ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចុះសិក្សាស្វែងយល់អំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងអង្កេតពីទស្សនវិស័យរបស់សហគមន៍កសិកម្មក្នុងការប្រែក្លាយសហគមន៍កសិកម្ម ទៅជាសហគមន៍កសិកម្មទំនើប

 

នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៥ លេខាធិការដ្ឋានកម្មវិធី ASPIRE-AT បានសម្របសម្រួល និងអមដំណើរជាមួយក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចុះសិក្សាស្វែងយល់អំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងអង្កេតពីទស្សនវិស័យរបស់សហគមន៍កសិកម្មក្នុងការប្រែក្លាយសហគមន៍កសិកម្ម ទៅជាសហគមន៍កសិកម្មទំនើប។ ក្នុងនោះដែរ រាល់ព័ត៌មានដែលទទួលបានពីសហគមន៍កសិកម្ម គឺជាធាតុចូលយ៉ាងសំខាន់ក្នុងការរួមចំែណកកែសម្រួលសមាសភាគរបស់កម្មវិធី លើការកំណត់នូវសកម្មភាព ក្នុងការគាំទ្រសហគមន៍កសិកម្មទំនើបនៅក្នុងប្រទេសកម្ពុជា ។

១).សហគមន៍កសិកម្មអារក្សត្នោតអភិវឌ្ឍន៍ ស្ថិតនៅ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សហគមន៍កសិកម្មនេះ បានចុះបញ្ជីក្នុងឆ្នាំ ២០២៣ ហើយមានសមាជិកសរុបចំនួន ៣២៩ គ្រួសារ ក្នុងនោះមានស្ត្រីជាមេគ្រួសារ ១១០ គ្រួសារ ។

២).សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មនៅថ្ងៃទីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មានសមាជិកចូលរួមចំនួន ៦៥ នាក់ មានស្រ្តីចូលរួមចំនួន០៧ នាក់ និងបានជាវភាគហ៊ុនចំនួន ៩៩០ហ៊ុនជាដីចម្ការ ។

 









 

 

 

Leave a Reply

Your email address will not be published.