Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយសហគមន៍កសិកម្មគរអភិវឌ្ឍន៍ នៅភូមិគរ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង

ការជួបប្រជុំជាមួយសហគមន៍កសិកម្មគរអភិវឌ្ឍន៍ នៅភូមិគរ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង

 

 

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបប្រជុំជាមួយសហគមន៍កសិកម្មគរអភិវឌ្ឍន៍ នៅភូមិគរ ឃុំចន្រ្តី ស្រុករមាសហែក ក្នុងគោលបំណង៖

១-តាមដានសកម្មភាពផលិតកម្មមាន់ស្រែ បន្ទាប់ពីការចែករំលែកបទពិសោធន៍ដល់សមាជិកនាពេលកន្លងមករបស់កសិករនាំមុខ

២-ផ្សព្វផ្សាយអំពីគោលការណ៍ និងលក្ខខណ្ឌកម្ចីរបស់ធនាគារ ARDB

៣-វាយតម្លៃបឋមអំពីតម្រូវការកម្ចីរបស់សមាជិកសហគមន៍ចំនួន ១២នាក់ (ស្រី ៥នាក់) សម្រាប់វិនិយោគលើផលិតកម្មមាន់ស្រែ។

ក្រោយពីការណែនាំ ក៏បានសង្កេតឃើញថា អ្នកទាំងអស់មានបំណងខ្ចីលុយពីកម្មវិធីយកទៅវិនិយោគពិតប្រាកដ និងអាចមានលទ្ធភាពសងត្រឡប់ទៅធនាគារ ARDB វិញ ដោយមានប្រភពចំណូលសមស្រប។ ប៉ុន្តែជាក់ស្តែងយ៉ាងណានោះ វាអាស្រ័យលើការលក្ខខណ្ឌផ្សេងទៀតរបស់ធនាគារ ARDB និងការទៅជួបផ្ទាល់តាមនីតិវិធីជាបន្តបន្ទាប់ទៀត។

 

 

 

 

Leave a Reply

Your email address will not be published.