August 18, 2025
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មភូមិទួលសាលា នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មភូមិទួលសាលា នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលមានអ្នកចូលរួមសរុប ០៧នាក់។
+គោលបំណងគឺ៖
– ពិភាក្សាធ្វើផែនការអាជីវកម្មផលិតកម្មស្វាយចន្ទី
– សម្របសម្រួលជួយរៀបចំសំណើស្នើសុំហេដ្ឋារចនាសម្ព័ន្ធ (ឃ្លាំងស្តុក និងលានហាលស្វាយចន្ទី)
– ធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទានពីធនាគារ ARDB
– ពិភាក្សាធ្វើការវាយតម្លៃទៅលើ ១៦ចំណុច។
+ផែនការបន្ត៖
-ប្រជុំផ្សព្វផ្សាយឥណទានពីធនាគារ ទៅសមាជិកសហគមន៍កសិកម្ម។


