កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ និងជួបប្រជុំតាមដាន និងគាំទ្របច្ចេកទេស (Follow-Up) ជូនដល់សហគមន៍កសិកម្មចំនួន ២ ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មទួលក្រសាំងសាមគ្គីថ្មី នៅឃុំក្តុលតាហែន ស្រុកបវេល និងជួបប្រជុំតាមដាន និងគាំទ្របច្ចេកទេស (Follow-Up) ជូនដល់សហគមន៍កសិកម្មចំនួន ២ គឺសហគមន៍កសិកម្មបវេលរុងរឿង និងសហគមន៍កសិកម្មបួវិលមហាផល នៅឃុំបវេល និងឃុំបួវិល ស្រុកបវេល ដែលមានអ្នកចូលរួមសរុប ២២នាក់ (ស្រី ៨នាក់)។
ជាលទ្ធផលសម្រេចបានរួមមាន៖
(១)កសិករនាំមុខ និងកសិករផ្សេងៗទៀតបានបង្ហាញអំពីលទ្ធផលនៃការប្រើប្រាស់ជីទឹកម្នាស់ (EM) និងជីកំប៉ុស្ត៍គោកលើដំណាំបន្លែ ដោយមានកសិករសាយភាយចំនួន ០៤ គ្រួសារបានផលិតជីទឹកនេះ និងប្រើផ្ទាល់ខ្លួន
(២)បានណែនាំអំពីបច្ចេកទេសផលិតជីផ្សិតទឹកទ្រីកូឌីម៉ា និងជីពុលធម្មជាតិ ដោយឱ្យកសិករអនុវត្តជាក់ស្តែង
(៣)បានផ្សព្វផ្សាយអំពីគោលការណ៍ឥណទានពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT និងពិនិត្យសំណើររបស់សហគមន៍កសិកម្មទួលក្រសាំងសាមគ្គីថ្មី លើតម្រូវការហេដ្ឋារចនាសម្ព័ន្ធ
(៤)បានជម្រាបអំពីស្ថានភាពនៃការគាំទ្រ និងផែនការការអនុវត្តបន្តរបស់កម្មវិធី ASPIRE-AT ។











