August 18, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មសាមគ្គីអូរសំព័រ នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខលោក សៀង ប៊ុនជឿន ទៅសមាជិកសហគមន៍កសិកម្មសាមគ្គីអូរសំព័រ នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ដែលមានអ្នកចូលរួមសរុប ២៨នាក់ (ស្រី ២០នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.ការជ្រើសរើសទីតាំងសាងសង់ទ្រុងមាន់
២.ការជ្រើសរើសពូជមាន់
៣.ការបង្កាត់ពូជមាន់
៤.ការផ្សំចំណី
៥.ការថែទាំកូនមាន់ទើបញាស់ និងការចាក់វ៉ាក់សាំង
៦.ការផ្ដល់កំដៅអោយកូនមាន់
៧.ការទំលាក់ព្រូនមាន់
៨.ការធ្វើអនាម័យជាប្រចាំ។



