July 29, 2025
កម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមសរុប ១៦២នាក់ (ស្រី ១៣០នាក់)។
* សមាភាពអ្នកចូលរួម៖
– មេឃុំ និងជំទប់ ០២នាក់
– មេភូមិ អនុភូមិ ០៥នាក់
– កសិករ ១៥០នាក់
– មន្ត្រីកសិកម្មឃុំ ០៣នាក់
– មន្ត្រីមន្ទីរកសិកម្ម ០២នាក់
– ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត។
* ជាលទ្ធផលសម្រេចបាន៖
– បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ចំនួន ០៨រូប (ស្រី ០៤រូប)
– បានបោះឆ្នោះជ្រើសរើសឈ្មោះសហគមន៍កសិកម្ម «សហគមន៍កសិកម្មស្វាយចន្ទីសាមគ្គីរុងរឿង»
– បានបោះឆ្នោះអនុម័តលើប្រាក់ភាគហ៊ុន និងសមាជិកភាព៖
1.ប្រាក់ភាគហ៊ុន ១០ ០០០រៀលក្នុងមួយហ៊ុន
2.សមាជិកភាព ២ ០០០រៀលក្នុងមួយឆ្នាំ។




