Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីសូមជូនដំណឹងដល់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលមានតម្រូវការចាំបាច់នូវ ៖ ឃ្លាំង ទីលានហាលសម្ងួត អគារប្រមូលផ្តុំ សម្ភារបរិក្ខារសម្រាប់វេចខ្ចប់ ទីផ្សារលក់ដុំ ផ្លូវថ្នល់ភ្ជាប់កសិដ្ឋាន ប្រព័ន្ធស្រោចស្រពកម្រិតកសិដ្ឋាន

កម្មវិធីសូមជូនដំណឹងដល់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលមានតម្រូវការចាំបាច់នូវ ៖ ឃ្លាំង ទីលានហាលសម្ងួត អគារប្រមូលផ្តុំ សម្ភារបរិក្ខារសម្រាប់វេចខ្ចប់ ទីផ្សារលក់ដុំ ផ្លូវថ្នល់ភ្ជាប់កសិដ្ឋាន ប្រព័ន្ធស្រោចស្រពកម្រិតកសិដ្ឋាន

 

 

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ហៅកាត់ថា ASPIRE-AT) គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រង និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ កម្មវិធីនេះទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) សហភាពអឺរ៉ុប (EU) និងរាជរដ្ឋាភិបាលកម្ពុជា ។ កម្មវិធីសូមជូនដំណឹងដល់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលមានតម្រូវការចាំបាច់នូវ ៖ ឃ្លាំង ទីលានហាលសម្ងួត អគារប្រមូលផ្តុំ សម្ភារបរិក្ខារសម្រាប់វេចខ្ចប់ ទីផ្សារលក់ដុំ ផ្លូវថ្នល់ភ្ជាប់កសិដ្ឋាន ប្រព័ន្ធស្រោចស្រពកម្រិតកសិដ្ឋាន ។ល។ ដែលមានតម្លៃមិនលើស ៣០០ ០០០ ដុល្លារអាមេរិក សូមទាក់ទងលេខាធិការដ្ឋានកម្មវិធី ដែលស្ថិតនៅក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (លេខ ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ទូរសព្ទលេខ ៖ ០១២ ២៦៣ ៥៩២ និង ០៩៦ ៥៦៥ ៣៥៥៦ ។
e-mail addresses ៖ [email protected] និង
[email protected] ឱ្យបានមុនថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ។
លក្ខខណ្ឌ ៖
សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលអាចនឹងទទួលបានមធ្យោបាយ ឬ ហេដ្ឋារចនាសម្ព័ន្ធខាងលើ ត្រូវតែមានភាពពេញលក្ខណៈ ពោលគឺ ៖
១. បានចុះបញ្ជី ឬ ទទួលស្គាល់ដោយអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២. កំពុងធ្វើផលិតកម្ម គ្រប់គ្រង និងធ្វើអាជីវកម្មបន្លែ ពោត ម្រេច ស្វាយចន្ទី ផ្លែឈើ និងមាន់ស្រែ
៣. មានផែនការអាជីវកម្មល្អត្រឹមត្រូវ ដែលទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសាម៉ី និងលេខាធិការដ្ឋានកម្មវិធី
៤. មានដី ឬ កសិដ្ឋានជាកម្មសិទ្ធិរួម សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើ
៥. មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ និងថែទាំមធ្យោបាយ ឬ ហេដ្ឋារចនាសម្ព័ន្ធខាងលើ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និង និរន្តរភាព ។

 

 

 

Leave a Reply

Your email address will not be published.