Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ខេត្តកំពង់ឆ្នាំង

ការជួបប្រជុំជាមួយសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ខេត្តកំពង់ឆ្នាំង

 

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានជួបប្រជុំជាមួយសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម​ ផលិតកម្មបន្លែ ដែលមានអ្នកចូលរួមសរុប ១៥នាក់ (ស្រី ៨នាក់)។

 

គោលបំណងនៃការជួបប្រជុំនេះ គឺ៖

១.​ការធ្វើផែនការដាំដុះ

២.​ការប្រើប្រាស់ជី និងថ្នាំកសិកម្ម

៣.​ការដាំដុះបែបកសិកម្មទំនើប

៤.​យុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមផលិត​ ដើម្បីបង្កើនប្រាក់ចំណេញ

៥.​របៀបផលិតជីកំប៉ុស្តិ៍

៦.​លទ្ធភាពទទួលបានកម្ចីវិនិយោគពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT

៧.​លទ្ធភាពដែលសហគមន៍កសិកម្មអាចដាក់សំណើសុំហេដ្ឋារចនាសម្ព័ន្ធគាំទ្រទីផ្សារ នៃខែ្សច្រវាក់តម្លៃមាន់ស្រែ និងបន្លែ គាំទ្រដោយកម្មវិធី ASPIRE-AT ។

 

ជាលទ្ធផល៖

១.កសិករនាំមុខរបស់សហគមន៍កសិកម្ម បានចែករំលែកបទពិសោធន៍ជោគជ័យ ក្នុងវិស័យកសិកម្ម​ រួមទាំងការផលិតជីកំប៉ុស្តិ៍ ជូនដល់អ្នកចូលរួម

២.តំណាងធនាគារ ARDB បានផ្សព្វផ្សាយអំពីលទ្ធភាពកម្ចី អត្រាការប្រាក់ប្រចាំឆ្នាំ និងលក្ខខណ្ឌតម្រូវចាំបាច់នានា ដែលសហគមន៍កសិកម្ម និងគ្រួសារជាសមាជិកសហគមន៍តម្រូវឱ្យមាន ដើម្បីអាចទទួលបានប្រាក់កម្ចី័ពីធនាគារ ARDB រួមជាមួយនឹងប្រាក់ជំនួយ (ចំនួន ២០% នៃប្រាក់កម្ចី និងមិនលើសពី ១ ០០០ ដុល្លារ សម្រាប់មួយគ្រួសារ និងរហូតដល់ ៣០% នៃប្រាក់កម្ចី និងមិនលើសពី ១៥ ០០០ ដុល្លារសម្រាប់សហគមន៍)

៣.ក្រុមការងារកម្មវិធី ASPIRE-AT បានផ្សាព្វផ្សាយអំពីលទ្ធភាពដែលសហគមន៍កសិកម្មអាចដាក់សំណើសុំហេដ្ឋារចនាសម្ព័ន្ធគាំទ្រទីផ្សារ នៃខែ្សច្រវាក់តម្លៃគោលដៅរបស់កម្មវិធី ASPIRE-AT ។

 

 

 

 

 

Leave a Reply

Your email address will not be published.