Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំរបស់បណ្ដាញកសិករនាំមុខ នៃខ្សែច្រវាក់តម្លៃមាន់ស្រែ នៅខេត្តកំពត

កិច្ចប្រជុំរបស់បណ្ដាញកសិករនាំមុខ នៃខ្សែច្រវាក់តម្លៃមាន់ស្រែ នៅខេត្តកំពត

 

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលរៀបចំ និងដំណើរការកិច្ចប្រជុំរបស់បណ្ដាញកសិករនាំមុខ នៃខ្សែច្រវាក់តម្លៃមាន់ស្រែ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៥ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នៅកសិដ្ឋានរបស់កសិករឆ្នើម ឬ នាំមុខ សៀង រដ្ឋា ដែលស្ថិតនៅភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ។ អ្នកដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ព្រមទាំងកសិករនាំមុខ នៃខេត្តចំនួន ២១ សរុបចំនួន ៦៧ នាក់ (ក្នុងនោះ មានស្ត្រី ១៧ នាក់)។

កសិករនាំមុខទទួលបានចំណេះដឹងល្អៗ និងបច្ចេកទេសថ្មី រួមមាន បច្ចេកទេសលាយចំណីប្រកបដោយគុណភាព វិធីសាស្ត្រព្យាបាល និងបង្ការជំងឺកូនមាន់ និងមាន់ជំទង់ ការប្រើប្រាស់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ការកាត់បន្ថយហានិភ័យបណ្តាលពីការឆ្លងជំងឺ យុទ្ធសាស្ត្រផ្សព្វផ្សាយអំពីផលិតផល ការពង្រឹងសមត្ថភាពក្នុងការផ្ទេរចំណេះដឹង ការបញ្ចូលទស្សនៈយេនឌ័រ ការប្រាស្រ័យទាក់ទងល្អរវាងកសិករ និងអ្នកប្រមូលទិញ ។ល។
កសិករនាំមុខនឹងយកចំណេះទាំងនោះទៅអនុវត្ត ព្រមទាំងផ្សព្វផ្សាយ និងចែករំលែកជូនកសិករផ្សេងទៀត ដែលជាសមាជិកសហគមន៍របស់គាត់ ។ គួរគូសបញ្ជាក់ថា បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំលើកមុន កសិករឆ្នើម ឬ នាំមុខបានផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ហើយមានសមាជិកសហគមន៍ប្រមាណពាក់កណ្តាល នៃ ២ ១៤០ គ្រួសារ បានកែប្រែទម្លាប់ ដោយអនុវត្តបច្ចេកទេសថ្មី ។

 

 

Leave a Reply

Your email address will not be published.