Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ និងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅខេត្តកំពង់ឆ្នាំង

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ និងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីចំនួន ២ ដូចខាងក្រោម៖

១.កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោក សយ ចាន់ណាត ទៅសមាជិកសហគមន៍កសិកម្មជៀបសន្តិភាពស្រីក្លាហាន នៅភូមិទំនប់ថ្មី ឃុំជៀប  ស្រុកទឹកផុស ដែលមានអ្នកចូលរួមសរុប ២២នាក់ (ស្រី ១៧នាក់)។

កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖ ១-ការធ្វើផែនការចិញ្ចឹម ២-ជ្រើសរើសទីតាំង ការធ្វើទ្រុង ៣-ការជ្រើសរើសពូជមាន់ ៤-ការធ្វើអនាម័យថែទាំ ៥-ការធ្វើវ៉ាក់សាំងការពារ និង ៦-ការផលិតចំណីមាន់។

ក្រោយពីការពន្យល់តាមទ្រឹស្តី កសិករនាំមុខ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំអនុវត្តជាក់ស្តែង ទៅលើការលាយចំណី និងការធ្វើវ៉ាក់សាំង ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។

២.មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅសាលាឃុំច្រណូក ស្រុកកំពង់លែង ក្រោមអធិបតីយភាព កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ទ្បេង មាន អភិបាលរងនៃគណៈអភិបាលស្រុកកំពង់លែង និង លោក ឆៃ ឈុនរឿង មេឃុំច្រណូក។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្រីជំទប់ទី ១ ជំនួយការឃុំ មេភូមិ-អនុភូមិ ទាំង ៤ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មន្រ្តីជួយផ្នែកអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្រ្តីការិយាល័យផែនការ គណនេយ្យ និងប្រជាកសិករ សរុបទាំងអស់ ១០៥នាក់ (ស្រី ៩៣នាក់)។

+ជាលទ្ធផល នៃកិច្ចប្រជុំសម្រេចបានដូចតទៅ៖

១-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៥នាក់ (ស្រី ៤នាក់) និងគណៈកម្មាធិការត្រួតពិនិត្យ ៣នាក់ (ស្រី ៣នាក់)

២-បានកំណត់នាមករណ៍ ឈ្មោះសហគមន៍កសិកម្ម “សហគមន៍កសិកម្ម ច្រណូកសែនជ័យស្ត្រីអភិវឌ្ឍន៍”

៣-កំណត់មុខរបរ៖ ដាំបន្លែ ជាអាទិភាព

+ទិសដៅបន្ត៖

-រៀបចំបញ្ជីឈ្មោះសមាជិកសហគមន៍ និងពាក្យសុំស្នើសុំចូលជាសមាជិក

-ចងក្រងសៀវភៅសហគមន៍កសិកម្ម

-ធ្វើត្រាសហគមន៍កសិកម្ម។

 

 

Leave a Reply

Your email address will not be published.