June 2, 2025
ការពិនិត្យ និងគាំទ្រការសិក្សាពីកសិករទៅកសិករ (F2F) ក្នុងខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានសហការ និងសម្របសម្រួលជាមួយក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ដឹកនាំដោយលោក វង្ស ទ្រី អនុប្រធានក្រុមទីប្រឹក្សា ដើម្បីពិនិត្យ និងគាំទ្រការសិក្សាពីកសិករទៅកសិករ (F2F) ក្នុងខេត្តឧត្តរមានជ័យ ដែលមានកសិករចូលរួមសរុប ៤៧នាក់។
+សកម្មភាព និងលទ្ធផល៖
-ពិនិត្យ និងគាំទ្រដំណើរការចែករំលែកចំណេះដឹងរបស់កសិករ ចែត ទុង ជាកសិករនាំមុខ នៅក្នុងសហគមន៍កសិកម្មមាន់ស្រែភូមិទួលប្រាសាទ ក្នុងស្រុកអន្លង់វែង
-ជួប និងពិនិត្យកសិដ្ឋានចិញ្ចឹមាន់ របស់កសិករនាំមុខឈ្មោះចែត ទុង និងកសិករនាំមុខឈ្មោះ ប៉ាល លីវ៉ាន់
-ជួបកសិករចិញ្ចឹមមាន់ដែលទទួលបានចំណេះដឹង និងយកទៅអនុវត្ត ក្រោយពីចូលរួមវគ្គចែករំលែកបទពិសោធន៍របស់កសិករនាំមុខ។








