មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់នៅវត្តព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់នៅវត្តព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ក្រោមអធិបតីភាព លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្តសៀមរាប និង លោក ហ៊ាន សូភាន់ មេឃុំងព្រៃជ្រូក ព្រមទាំងអ្នកចូលរួមសរុបចំនួន ៥០នាក់ (ស្រី ៣០នាក់)។
កម្មវិធីនេះ បានកំណត់ និងសម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
-បោះឆ្នោតជ្រើសរើសឈ្មោះសហគមន៍កសិកម្ម “ព្រៃជ្រូកជោគជ័យ” ដែលមានទីតាំងនៅភូមិកិត្តិយស ឃុំព្រៃជ្រូក
-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបានសរុប ៥រូប (ស្រី ៣រូប)
-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យបានសរុប ៣រូប (ស្រី ២រូប)
-អនុម័តប្រាក់ភាគហ៊ុន ៥០,០០០រៀល/ហ៊ុន
-អនុម័តប្រាក់សមាជិកភាព ៥,០០០រៀល/ម្នាក់
-អនុម័តលើការបែងចែកប្រាក់ភាគលាភ៖
១.មូលនិធិបម្រុង ២០%
២.មូលនិធិបណ្តុះបណ្តាល ៣%
៣.មូលនិធិលើកទឹកចិត្តថ្នាក់ដឹកនាំ ១០%
៤.មូលនិធិអភិវឌ្ឍសហគមន៍ ១៤%
៥.មូលនិធិជួយសង្គម ៣%
៦.ប្រាក់ភាគលាភជូនសមាជិក ៥០%
-អនុម័តទៅលើមុខរបរសហគមន៍កសិកម្ម
១.ទីផ្សារកសិផល
២.ផ្គត់ផ្គង់ធាតុចូលកសិកម្ម
៣.ឥណទានខ្នាតតូច
-បានណែនាំអំពីតួនាទី សិទ្ធិ និងភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម
-បានណែនាំអំពីការរៀបចំបញ្ជីស្នាម និងការរៀបចំពាក្យសុំចូលជាសមាជិកសហគមន៍។






