មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ដោយមានការចូលរួមពី៖
1.លោក វុន សារិទ្ធ មន្រ្តីកសិកម្មតំណាងអភិបាលរងស្រុកស្វាយជ្រំ
2.លោក ជា សុផុន ទីប្រឹក្សាកម្មវិធី ASPIRE-AT
3.លោក ហ៊ុន សារ៉េតថន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល
4.លោកប្រធានក្រុមប្រឹក្សាឃុំគ្រួស
5.លោកមេភូមិក្រៅ
ដែលមានអ្នកចូលរួមសរុប ៦៦នាក់ (ស្រី ៤១នាក់)។
លទ្ធផលសម្រេចបាន៖
-បោះឆ្នោតបានជ្រើសរើសក្រុមប្រឹក្សាភិបាលបានសរុប ៥រួប (ស្រី ២រូប)
-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យសរុប ៣រូប (ស្រី ១រូប)
-អនុម័តប្រាក់សមាជិកភាព ៣,០០០រៀល/ម្នាក់
-ប្រាក់ភាគហ៊ុន ២០,០០០រៀល/ហ៊ុន
-ឈ្មោះសហគមន៍កសិកម្មរបស់ប្រជាពលរដ្ឋភូមិក្រៅ
-អនុម័តទៅលើមុខរបរសហគមន៍កសិកម្ម
-សិទ្ធិ និងភារកិច្ច របស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម។




