Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

មហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ដោយចូលរួមជាអធិបតីដោយ លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោក លឿង ម៉ូរា អភិបាលស្រុកស្តីទី ស្រុកកោះសូទិន និងមានការចូលរួមពីអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកកោះសូទិន ក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្ម សរុប ៨៦នាក់ (ស្រី ៤៧នាក់)។

លទ្ធផលមហាសន្និបាតនេះបានអនុម័ត ដូចខាងក្រោម៖

• កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មកោះសូទិនអភិវឌ្ឍន៍”

• បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥រូប

• បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប

• កំណត់ទីតាំងសហគមន៍ ស្ថិតក្នុងភូមិ៥ ឃុំកោះសូទិន ស្រុកកោះសូទិន ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍

• មុខរបររបស់សហគមន៍មាន៖ ដាំពោត បន្លែ ទីផ្សារ សេវាកម្ម ឥណទាន និងទិញ-លក់ធាតុចូលកសិកម្ម

• ប្រាក់ភាគហ៊ុនចំនួន ២០,០០០៛/ហ៊ុន និងប្រាក់សមាជិកភាពចំនួន ៥,០០០៛/គ្រួសារ

• ចាប់ផ្តើមប្រមូលប្រាក់ភាគហ៊ុន និងទទួលពាក្យស្នើសុំចូលជាសមាជិកសហគមន៍កសិកម្ម ក្រោយថ្ងៃធ្វើមហាសន្និបាតនេះតទៅ។

កម្មវិធីមហាសន្និបាត ត្រូវបានបញ្ចប់ដោយជោគជ័យតាមរបៀបវារៈដែលបានគ្រោងទុក។

Leave a Reply

Your email address will not be published.