May 21, 2024
កិច្ចប្រជុំផ្សព្វផ្សាយក្នុងគោលបំណងបង្ហាញអំពីគោលគំនិតច្បាប់ស្តីពីសហគមន៍កសិកម្ម និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មផលិតកម្មមាន់
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
———————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយក្នុងគោលបំណងបង្ហាញអំពីគោលគំនិតច្បាប់ស្តីពីសហគមន៍កសិកម្ម និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មផលិតកម្មមាន់ ដែលប្រព្រឹត្តទៅនៅឃុំកោះមិត្ត ស្រុកកំពង់សៀម។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការចូលរួមពីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករចិញ្ចឹមមាន់ មានចំនួនសរុប ១១៦នាក់ (ស្រី ២៧នាក់)។