Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយគណៈកម្មាធិការ និងសមាជិកសហគមន៍កសិកម្មភូមិខ្ទុំ ស្ថិតនៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង

ការជួបប្រជុំជាមួយគណៈកម្មាធិការ និងសមាជិកសហគមន៍កសិកម្មភូមិខ្ទុំ ស្ថិតនៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង

កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានជួបប្រជុំជាមួយគណៈកម្មាធិការ និងសមាជិកសហគមន៍កសិកម្មភូមិខ្ទុំ ស្ថិតនៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ដែលកំពុងអនុវត្តខ្សែច្រវាក់ផលិតកម្មសំខាន់ចំនួន៥ ដូចជា៖ ស្វាយចន្ទី ដំឡូងមី ស្រូវ បន្លែ និងទឹកកសិកម្ម ព្រមទាំងជាឈ្មួញទិញកសិផលពីសមាជិកសហគមន៍ (ស្តង់ទិញដំឡូង ចន្ទី ស្រូវ) ដើម្បីធ្វើការវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ ដោយប្រើលក្ខណៈវិនិច្ឆ័យទាំង១៦ ជាគោល ដែលមានអ្នកចូលរួមប្រជុំក្នុងការប្រជុំវាយតម្លៃ សរុបចំនួន ១១នាក់ (ស្រី ៨នាក់)។

សហគមន៍កសិកម្មភូមិខ្ទុំ មានសមាជិកសរុប ៤៨៥គ្រួសារ (មេគ្រួសារជាស្រ្តី ៣១៨គ្រួសារ) និងមានផ្ទៃដីដាំស្វាយចន្ទីសរុប ៨០ហិកតា ដំឡូងមី ១២៦៦ហិកតា ស្រូវ ១២៦៦ហិកតា និងបន្លែ ០៥ហិកតា។

Leave a Reply

Your email address will not be published.