Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំពិភាក្សាត្រៀមរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មដំណាំស្វាយចន្ទី

ការជួបប្រជុំពិភាក្សាត្រៀមរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មដំណាំស្វាយចន្ទី

កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានទៅឃុំសាលាអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដើម្បីប្រជុំពិភាក្សាត្រៀមរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មដំណាំស្វាយចន្ទី ដែលមានការចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ លោកមេឃុំអន្លង់ជ្រៃ និងលោកមេភូមិទាំង០៥ភូមិ ដោយមានអ្នកចូលរួមចំនួន ១៣នាក់ (ស្រី ០២នាក់)។

ជាលទ្ធផលសម្រេចបាន៖

  1. បង្ហាញបន្ថែមអំពីគោលបំណង នៃការបង្កើតសហគមន៍កសិកម្មដំណាំស្វាយចន្ទី
  2. បង្ហាញបន្ថែមអំពីលក្ខខណ្ឌ នៃការចូលជាសមាជិកសហគមន៍កសិកម្មដំណាំស្វាយចន្ទី
  3. ពន្យល់ណែនាំអំពីការប្រមូល និងកៀរគរសមាជិកអោយបាន ១៥០គ្រួសារ
  4. កំណត់ពេលវេលា និងទីកន្លែងសម្រាប់រៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មដំណាំចន្ទីនៅឃុំអន្លង់ជ្រៃ។

Leave a Reply

Your email address will not be published.