Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Donal Brown អនុប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD)

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Donal Brown អនុប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD)

នៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Donal Brown អនុប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) រួមដំណើរដោយ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT ក្រុមការងារលេខាធិការដ្ឋានកម្មវិធី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យការអនុវត្តកម្មវិធី ASPIRE គម្រោង SAAMBAT និងគម្រោង AIMS ដូចខាងក្រោម៖

*នៅខេត្តតាកែវ៖

១.បានពិនិត្យការសាងសង់ផ្លូវ១ខ្សែរមានប្រវែង ១៥០០ម៉ែត្រ ស្ថិតនៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង

២.បានពិនិត្យគ្រួសារកសិករក្នុងបណ្ដុំអាជីវកម្ម និងសហគមន៍កសិកម្មរនាមសាមគ្គី លើផលិតកម្មមាន់ និងបន្លែ នៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង

៣.បានពិនិត្យការកសាងកំពង់ផែរសម្រាប់ដឹកជញ្ជូនកសិផល​របស់ប្រជាកសិករ នៅភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង

*នៅខេត្តកំពត៖

១.បានពិនិត្យវឌ្ឍនភាពផ្សារលក់កសិផលចុងសប្ដាហ៍ នៅទីរួមខេត្តកំពត

២.បានពិនិត្យការសាងសង់ផ្លូវ១ខ្សែរមានប្រវែងប្រមាណ ១១គីឡូម៉ែត្រ នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ

៣.បានជួបពិភាក្សាជាមួយកសិករលើផលិតកម្មបន្លែ នៅភូមិបុស្សត្របែក ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ

៤.បានជួបពិភាក្សាជាមួយកសិករលើផលិតកម្មមាន់ និងក្រុមកសិករដែលទទួលបានការអប់រំលើប្រព័ន្ធ Digital នៅភូមិទឹកក្រហម ឃុំកណ្តាល ស្រុកទឹកឈូ

 

Leave a Reply

Your email address will not be published.