Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មរអាងរួមគ្នាអភិវឌ្ឍន៍

ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មរអាងរួមគ្នាអភិវឌ្ឍន៍

កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដឹកនាំដោយលោក ខែង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ លោក កែម វិច្ឆិកា មន្រ្តីត្រួតពិនិត្យ តាមដាន និងវាយតម្លៃ និងអ្នកសម្របសម្រួលកម្មវិធី បានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មរអាងរួមគ្នាអភិវឌ្ឍន៍ ដែលកំពុងអនុវត្តខ្សែច្រវាក់ផលិតកម្មសំខាន់ចំនួន៣៖ ស្វាយចន្ទី ស្រូវ និងដំឡូងមី មានទីតាំងនៅភូមិអណ្ដូងភ្លូ ឃុំរអាង ស្រុកសង្គមថ្មី ដើម្បីធ្វើការវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ ដោយប្រើលក្ខណៈវិនិច្ឆ័យទាំង១៦។ ការជួបប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន ១២នាក់ (ស្រី្ត៦នាក់)។ សហគមន៍កសិកម្មរអាងរួមគ្នាអភិវឌ្ឍន៍ មានសមាជិកសរុប ៣១០នាក់ (ស្រ្តី ២៥៥នាក់) ចំណែកសមាជិកកសិករដាំស្វាយចន្ទីសរុបមានចំនួន ១៥០នាក់។

Leave a Reply

Your email address will not be published.