កិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួនរបស់សហគមន៍កសិកម្មសារិកាកែវ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួនរបស់សហគមន៍កសិកម្មសារិកាកែវ ដែលអនុវត្តខ្សែច្រវ៉ាក់ផលិតកម្មបន្លែ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ដើម្បីណែនាំអំពីតម្រូវការឥណទានពីធនាគារ ARDB មានអ្នកចូលរួមសរុប ១៤នាក់ (ស្រី ១នាក់)។ ជាលទ្ធផល៖
-ក្រុមការងារបានពន្យល់ណែនាំអំពីតម្រូវការឥណទានពីធនាគារ ARDB សម្រាប់សហគមន៍កសិកម្ម និងសមាជិក
-ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ បានព្រមព្រៀង និងឯកភាពគ្នាលើប្រាក់កម្ចីពីធនាគារ ARDB ដើម្បីគាំទ្រសហគមន៍
-សមាជិកសហគមន៍ចំនួន ៦គ្រួសារ បានចាប់អារម្មណ៍ឥណទានពីធនាគារ ARDB ដើម្បីពង្រីកមុខរបរផលិតកម្មបន្លែ
-ក្រុមការងារបានបូកសរុបលទ្ធផល និងបំពេញព័ត៌មានក្នុងតារាងគំរូ ដើម្បីផ្ញើជូនលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ។