March 4, 2024
កិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្មមាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្មមាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ ដែលអនុវត្តខ្សែច្រវាក់ផលិតកម្មមាន់ស្រែ នៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដើម្បីជួយរៀបចំឯកសារ សម្រាប់ត្រៀមរៀបចំមហាសន្និបាតប្រចាំឆ្នាំ ដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះមានលិខិតអញ្ជើញ របាយការណ៍សកម្មភាពមុខរបរ ការបែងចែកភាគលាភ លទ្ធផលការងារឆ្នាំ២០២៣ និងផែនការមុខរបរឆ្នាំ២០២៤ និងការបង្ហាញអំពីលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ព្រមទាំងបែងចែកតួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសហគមន៍។


