នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ ជានាយកកម្មវិធី ASPIRE-AT ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីអនុវត្តកម្មវិធី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត | ភ្នំពេញ
នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមបើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅសណ្ឋាគារភ្នំពេញ | រាជធានីភ្នំពេញ
លោកស្រី ទេព សុផល ភ្នាក់ងារផ្សព្វផ្សាយឃុំ ប្រចាំឃុំស្វាយអំពារ ស្រុកមុខកំពូល នៅតែបន្តចុះតាមដានការប្រមូលទិន្នផលបន្លែ របស់សមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពឃុំស្វាយអំពារ ដោយបានចុះទៅតាមចម្ការរបស់សមាជិក និងបានជួបជាមួយឈ្មួញប្រមូលទិញបន្លែក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល | ខេត្តកណ្ដាល
ទោះបីកម្មវិធី ASPIRE បានបព្ចាប់ចុងខែធ្នូ ឆ្នាំ ២០២២ ក៏ដោយ សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែអូរក្រសារនៅតែដំណើរការកិច្ចសន្យាកសិកម្ម ជាមួយឈ្មួញ លោក អាង សុផា ដែលបានឯកភាពតម្លៃកិច្ចសន្យា ១៨,០០០រៀល ក្នុងមួយគីឡូ សម្រាប់មាន់រស់ | ខេត្តកែប
ក្រុមការងារការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកខ្សាច់កណ្ដាល រួមនឹងភ្នាក់ងារផ្សព្វផ្សាយឃុំព្រះប្រសប់ បានចូលរួមតាមដានការប្រមូល ផលដំណាំក្នុងផ្ទះសំណាញ់របស់ កសិករ វ៉ែន សៀក នៃបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពឃុំព្រះប្រសប់ ស្ថិតក្នុងព្រះប្រសប់ និងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល | ខេត្តកណ្ដាល
ស្រុកត្រពាំងប្រាសាទ៖ ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងារទទួល បន្ទុកកម្មវិធី ASPIRE ប្រចាំស្រុកត្រពាំងប្រាសាទ សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យលើវឌ្ឍនភាពការប្រមូលផលឳឡឹកលឿង តាមប្រតិទិនដាំដុះដល់ចម្ការរបស់កសិករ គង់ ចន្នី រស់នៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ | ខេត្តឧត្តរមានជ័យ
ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកកម្មវិធី បានតាមដានពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មដំណាំបន្លែរបស់កសិករ ហេង សុភាព រស់នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ដោយផលិតកម្មរបស់គត់រួមមាន៖ ខាត់ណាស្លឹក, ស្ពៃក្តោប, សាលាដ និងស្ពៃចង្កឹះ | ខេត្តព្រះវិហារ
ក្រោមការដឹកនាំ របស់អ្នកគ្រូ ទុយ ចន្នា ប្រធានមណ្ឌលសិក្សាសម្រាប់កុមារជនបទ ហើយជាអនុប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ភូមិអូរក្រសារ មានគំនិតផ្តួចផ្តើមបង្កើតសួនបន្លែជីវៈចម្រុះ ក្នុងកិច្ចសហការណ៍បច្ចេកទេសពីមន្ត្រីជំនាញ របស់មន្ទីរកសិកម្ម ក្នុងគោលបំណង ផ្តល់ជំនាញដល់សិស្ស មុខវិជ្ជាបំណិនជីវិត បង្កើតទម្លាប់ហូបបន្លែ បង្កើនអាហារូបត្ថម្ភ | ខេត្តកែប
ស្ថិតនៅភូមិរលាំងទឹក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានការរៀបចំចាក់វ៉ាក់សាំងការពារជំងឺដុំពកគោ របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ ដែលដឹកនាំដោយលោក ខេន ប៊ុនធឿន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ប្រចាំការស្រុកគងពិសី និងជាមន្រ្តីទទួលបន្ទុកអនុវត្តកម្មវិធីទី២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ | ខេត្តកំពង់ស្ពឺ
ថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោកស្រី អាន សុខឡាយ ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំព្រែកអាជី និងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ បានតាមការប្រមូលផលបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែឃុំព្រែកអាជី ចំនួន៨គ្រួសារ បានប្រមូលផលបន្លែ ត្រសក់ចំណារ ត្រប់វែង និងផ្កាខាត់ណា សរុបចំនួន ២៦ ៦៥០ គីឡូក្រាម | ខេត្តត្បូងឃ្មុំ